Trisomy នៃក្រូម៉ូសូមទី 21 ដែលជាទូទៅហៅថាជម្ងឺ Down syndrome អាចកើតមានលើទារក 1នាក់ នៅក្នុងចំណោមទារក 600នាក់ រហូតដល់ទារក1នាក់ នៅក្នុងចំណោមទារក 800នាក់។
កុមារ និងមនុស្សពេញវ័យដែលមានជម្ងឺ Down syndrome ជាធម្មតាមានទម្រង់មុខមិនប្រក្រតី សាច់ដុំខ្សោយ និងកម្ពស់ទាប។ ពួកគេមានការលូតលាស់យឺត និងពិការភាពបញ្ញា (intellectual disability) ពីកម្រិតស្រាលទៅមធ្យម។

លើសពីនេះទៀត ប្រភេទមួយចំនួននៃពិការភាពបេះដូងគឺ មានជាញឹកញាប់ក្នុងចំណោមអ្នកដែលមានក្រូម៉ូសូម ទី21 លើស។ ចំណុចពិសេសមួយដែលត្រូវបានកត់សម្គាល់ជាញឹកញាប់ក្នុងចំណោមអ្នកដែលមានជម្ងឺ Down Syndrome នោះគឺទាក់ទងទៅនឹងជំនាញក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គមខ្លាំងក្លា បើប្រៀបទៅនឹងមិត្តភក្តិរបស់ពួកគេ។ មធ្យមភាគនៃអាយុកាលរបស់មនុស្សម្នាក់ៗ ដែលមានជម្ងឺនេះ គឺប្រហែល 60 ឆ្នាំ (ក្នុងករណីដែលមិនមានស្ថានភាពបេះដូងធ្ងន់ធ្ងរ)។
ទិដ្ឋភាពដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៃជម្ងឺ Down (និង trisomies ជាទូទៅ) គឺការកើនឡើងនៃឱកាសនៃការមានកូនដែលមានលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនេះដូចជា ស្ត្រីដែលចំណាស់។

- ស្ត្រីដែលមានអាយុពី 18 ទៅ 25 ឆ្នាំមានហានិភ័យទាបបំផុតចំពោះការមានកូនជាមួយ trisomy 21 (ប្រហែល 1នាក់ ក្នុង 1340 នាក់សម្រាប់ស្ត្រីអាយុ 21 ឆ្នាំនៅពេលឆ្លងទន្លេ)។ 1
- ហានិភ័យអាចកើនឡើងបន្តិចបន្តួច ប៉ុន្តែកើនឡើងជាលំដាប់សម្រាប់ស្ត្រីនៅវ័យអាយុចន្លោះ 25 និង 35 (ប្រហែល 1នាក់ ក្នុងចំណោម 940 សម្រាប់ស្ត្រីអាយុ 30 ឆ្នាំនៅពេលសម្រាល) ហើយបន្ទាប់មកចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង។
- នៅពេលស្ត្រីមានអាយុ 40 ឆ្នាំ ប្រូបាបនៃការមានគ័ត៌ដែលមានជម្ងឺ Down Syndrome គឺ 1 នាក់ក្នុងចំណោម 85 នាក់ ហើយនៅអាយុ 45 ឆ្នាំ ប្រូបាបអាចកើនឡើងដល់ 1នាក់ ក្នុងចំណោម 35នាក់។
ការកើនឡើងហានិភ័យនៃការមានកូនដែលមានជម្ងឺ Down Syndrome ទាក់ទងនឹង អាយុរបស់ស្ត្រីអាចត្រូវបានផ្សារភ្ជាប់ទៅនឹងពេលវេលានិងរបៀបដែលពងលូតលាស់។