ក្រូម៉ូសូម គឺជាខ្សែដែលមានរាងដូចសរសៃអំបោះ ហើយផ្គុំឡើងដោយ DNA។
ដើម្បីធ្វើការបន្តពូជពីមួយជំនាន់ទៅមួយជំនាន់ ក្រូម៉ូសូមចាំបាច់ត្រូចបានចម្លង ហើយចែកខ្លួនសម្រាប់ជំនាន់បន្ទាប់ៗ។ ចំពោះកោសិកាអឺការីយ៉ូត និងប្រូការីយ៉ូត ការចែកខ្លួនរបស់ក្រូម៉ូសូមមានលក្ខណៈខុសៗគ្នា ដែលកោសិកាអឺការីយ៉ូតមានលក្ខណៈសាំញាំជាងក្នុងការបន្តពូជដោយភេទ ជាពិសេសក្នុងការធ្វើមីតូស និងមីយ៉ូស។
- ចំពោះការបន្តពូជដោយភេទ គេឲ្យក្រូម៉ូសូមនោះមានឈ្មោះថា Sex chromosomes ដែលសម្រាប់បញ្ជាក់ភេទប្រុស ឬស្រី។
គេក៏បានស្គាល់វាថា ជា Diploid ដែលតំណាងដល់ 2n = 23 គូនៃក្រូម៉ូសូម ដែលក្នុងនោះមានមួយគូនៃក្រូម៉ូសូមជាអ្នកកំណត់ភេទ ដូចនេះមនុស្សមានក្រូម៉ូសូមសរុបចំនួន ៤៦។ ជាទូទៅមនុស្សប្រុសមានកោសិកា XY និងមនុស្សស្រីមានកោសិកា XX។
ចំពោះការបន្តពូជដោយអភេទ គេឲ្យឈ្មោះវាថាជា Autosomal chromosomes។ គេក៏បានស្គាល់វាថា ជា Haploid ដែលតំណាងដល់ n = 23 ក្រូម៉ូសូម។
ចំពោះការបន្តពូជដោយអភេទ គេឲ្យឈ្មោះវាថាជា Autosomal chromosomes។ គេក៏បានស្គាល់វាថា ជា Haploid ដែលតំណាងដល់ n = 23 ក្រូម៉ូសូម។
រូបសណ្ឋាននៃក្រូម៉ូសូម
សណ្ឋានរបស់ក្រូម៉ូសូម មានរូបរាងដូចដំបង។ នៅចំកណ្តាលក្រូម៉ូសូម គេឲ្យឈ្មោះថា Centromere ចំណែកឯនៅសងខាងក្រូម៉ូសូម គេឲ្យឈ្មោះថា Telomeres។ Telomeres ជាកន្លែងស្តុកទុក DNA ដែលស្ថិតនៅខាងចុងនៃក្រូម៉ូសូម មានតួនាទីការពារក្រូម៉ូសូមកុំឲ្យខូចខាត។