ផ្នែកខាងក្រោមនេះបានគ្របដណ្តប់ ពីរប្រភេទធំនៃ mutagens: ដែលបណ្តាលឱ្យមានការខូចខាត DNA ខុសៗគ្នា
- ផ្នែកគីមី
- និងផ្នែកវិទ្យុសកម្ម។
I. Mutagens បណ្តាលមកពីលក្ខណៈគីមី
ជាទូទៅ Mutagenic សារធាតុគីមីមាន ៤ប្រភេទគឺ៖
- BASE ANALOGS (បាស អាណាឡូក)
Base Analogs (បាស អាណាឡូក) គឺជាសារធាតុគីមីដែលមានរចនាសម្ព័ន្ធ ដូចគ្នាឬស្រដៀងទៅនឹងបាសទូទៅនៅក្នុង DNA។ កាលណាវត្ថុពីរមានលក្ខណៈដូចគ្នា គេឲ្យឈ្មោះថា analogous។ ដូចនេះ Base analogs គឺដូចឬស្រដៀងទៅនឹងបាសទូទៅធម្មតា ឬយើងអាចហៅវាបានថា ជាបាសដែលធ្វើត្រាប់តាម។
Base analogs អាចត្រូវបានបញ្ចូលទៅក្នុង DNA កំឡុងពេលចម្លង (replication) ដោយសារតែ ភាពស្រដៀងគ្នានៃរចនាសម្ព័ន្ធរបស់វាទៅនឹងបាសធម្មតា។ បាសអាណាឡូកមួយហៅថា 5-bromouracil គឺស្ទើរតែ ដូចគ្នាបេះបិទទៅនឹងបាស thymine។ ជាញឹកញាប់ 5-bromouracil (ត្រូវបានគេស្គាល់ផងដែរថាជា 5BU), ដែលត្រូវបានបង្ហាញក្នុងរូបភាពខាងក្រោម ត្រូវបានដាក់បញ្ចូលជាការជំនួស សម្រាប់ thymine ដូច្នេះវាត្រូវបានផ្គូផ្គងជាមួយ adenine ។ បញ្ហាកើតឡើងនៅពេលដែល DNA ចម្លងម្តងទៀតជាមួយ 5-bromouracil ជាផ្នែកមួយនៃខ្សែគំរូ 5BU ត្រូវបានច្រឡំថាជា cytosine និងត្រូវបានផ្គូផ្គងមិនត្រឹមត្រូវជាមួយ guanine។
ព្រឹត្តិការណ៍ទាំងនេះមើលទៅដូចជា៖ 5-bromouracil ត្រូវបានដាក់បញ្ចូលជាកន្លែង thymineពីមុន ដូច្នេះ T-A ក្លាយជា 5BU-A ។ បន្ទាប់ពីចម្លងបានមួយជុំ យើងទទួលបានគូ 5BU-G ដោយសាតែ 5BU ងាយនឹងមានការផ្លាស់ប្តូរគីមី ធ្វើត្រាប់តាម cytosine ដែលជាបាសធម្មតាសម្រាប់ផ្គូផ្គងជាមួយ guanine។ បន្ទាប់ពីការចម្លងជុំទីពីរ គូនេះក៏បានក្លាយទៅជា C-G ព្រោះ 5BU មិនត្រូវបានរកឃើញនៅក្នុង DNA ទូទៅទេ។ ដូច្នេះ គូ A-T ក៏បានក្លាយទៅជាគូ C-G។
[…] តើ Mutagen កកើតមកពីណា? (ភាគ ១) […]
[…] តើ Mutagen កកើតមកពីណា? (ភាគ ១) […]