I. Mutagens បណ្តាលមកពីលក្ខណៈគីមី
- BASE ANALOGS (បាស អាណាឡូក)
2. ALKYLATING AGENT
ដូចជាបាសអាណាឡូកដែរ alkylating agent បណ្តាលឱ្យមានកំហុសក្នុងការផ្គូផ្គងរវាងបាស។ Alkylating agent មានដូចជា ភ្នាក់ងារដូចជា ធាតុគីមីនៃឧស្ម័នអាវុធ មានបន្ថែមក្រុមគីមី បាសអាណាឡូក ដូចជា 5-bromouracil ដែលស្រដៀងទៅនឹងបាសធម្មតា។ ជាលទ្ធផល បាសដែលបានកែប្រែរួចផ្គូផ្គងជាមួយនឹង complement ដទៃ (ខុស) នាំឲ្យមានការផ្លាស់ប្តូរនៅក្នុងលំដាប់ DNA (DNA sequence) ។ ជាការភ្ញាក់ផ្អើល alkylating agent ត្រូវបានគេប្រើជាញឹកញាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដែលជាផ្នែកមួយនៃការព្យាបាលដោយគីមី។ ការព្យាបាល alkylating agent អាចរារាំងការលូតលាស់របស់កោសិកានៃជំងឺមហារីកដោយរំខានដល់ការចម្លង DNA ក្នុងការចែកខ្លួនយ៉ាងឆាប់រហ័សរបស់កោសិកាមហារីក។
3. FREE RADICALS
ទម្រង់មួយចំនួននៃអុកស៊ីសែនដែលងាយប្រតិកម្មជាមួយនឹងសារធាតុគីមីដទៃ គេហៅថា Free radicals។ ទម្រង់អុកស៊ីសែនទាំងនេះអាចបំផ្លាញ DNA ដោយផ្ទាល់ តាមរយៈការផ្តាច់ខ្សែ DNA ឬបំប្លែងបាសទៅជាសារធាតុគីមីថ្មីដែលមិនចង់បាន ដូចជា chemical mutagens (mutagen លក្ខណៈគីមី) ហើយបណ្តាលឲ្យមានការផ្គូផ្គងខុសក្នុងពេលចម្លងក្រម។
Free Radical នៃអុកស៊ីសែនជាធម្មតា កើតឡើងនៅក្នុងរាងកាយរបស់យើង ជាផលិតផលនៃការធ្វើមេតាបូលីស។ ប៉ុន្តែភាគច្រើន វាមិនបង្កបញ្ហាអ្វីឡើយ។ យ៉ាងណាមិញសកម្មភាពជាក់លាក់មួយចំនួនដែលអាច បង្កើនចំនួន Free Radicals នៅក្នុងខ្លួនរបស់យើងដែលអាចបង្កគ្រោះថ្នាក់មានដូចជា:
- ការជក់បារី
- ការបំពុល
- ការប៉ះពាល់នឹងវិទ្យុសកម្ម
- និងថ្នាំសម្លាប់ស្មៅជាដើម
4. INTERCALATING AGENTS
សារធាតុគីមីជាច្រើនប្រភេទផ្សេងគ្នា លាយឡំគ្នារវាងបាសដែលបង្កើតជា Double Helix ដោយខ្លួនឯង ហើយធ្វើឲ្យប៉ះពាល់ដល់រូបរាងរបស់ Double helix។ សារធាតុគីមីដែលមានរចនាសម្ព័ន្ធ Fat ring structures ដូចជាថ្នាំពណ៌ជ្រលក់ ងាយនឹងបញ្ចូលខ្លួនឯងនៅរវាងបាស។ ដំណើរការនេះដែរ គេឲ្យឈ្មោះថា intercalation ។