I. Mutagens បណ្តាលមកពីលក្ខណៈគីមី
- BASE ANALOGS (បាស អាណាឡូក)
2. ALKYLATING AGENT
3. FREE RADICALS
4. INTERCALATING AGENT
Ii. Mutagens បណ្តាលមកពីវិទ្យុសកម្ម
វិទ្យុសកម្មបំផ្លាញ DNA តាមវិធី ពីរយ៉ាង៖
- វិធីទីមួយ: វិទ្យុសកម្មអាចបំបែកខ្សែ double helix ដោយការបំបែកសម្ព័ន្ធវាង ស្ករ និងផូស្វាត។ ប្រសិនបើមានតែមួយខ្សែខូចខាត ការខូចខាតត្រូវបានជួសជុលវិញ យ៉ាងងាយស្រួល។ ប៉ុន្តែនៅពេលដែលខ្សែពីរត្រូវបានខូចខាត មួយចំណែកធំនៃក្រូម៉ូសូម អាចបាត់បង់។ ប្រភេទនៃការបាត់បង់ទាំងនេះអាចប៉ះពាល់ដល់កោសិកាមហារីក និងបណ្តាលឱ្យមានជម្ងឺហ្សែនជាច្រើន។
- វិធីទីពីរ: វិទ្យុសកម្មបណ្តាលឱ្យការផ្លាស់ប្តូរលំដាប់ DNA តាមរយៈការបង្កើត dimers។
Dimers (di មានន័យថា “ពីរ”; mer មានន័យថា “វត្ថុ”) គឺជាសម្ព័ន្ធដែលមិនចង់បានរវាងបាសពីរត្រួតលើគ្នា (នៅខ្សែម្ខាងតែមួយនៃ helix ជាជាង នៅខ្សែផ្ទុយគ្នា)។ ជាធម្មតា dimer កើតឡើងនៅពេល បាសទីមីន (Thymine) ពីរចងសម្ព័ន្ធជាមួយគ្នានៅក្នុងលំដាប់ DNA (DNA sequence)។
ឧទាហរណ៍៖ Dimer នៃទីមីន