Dark Mode Light Mode
Dark Mode Light Mode

ប្រភពដើមនៃហ្សែន

ការចែកខ្លួននៃ​ DNA

ជាធម្មតា DNAអាចបង្កើតខ្លួនដោយខ្លួនឯង​ ដោយ​ DNA មួយអាចចែកខ្លួនវាជា ពីរខ្សែ​ ដែលខ្សែនីមួយៗដើរតួនាទីជាគំរូសម្រាប់ចម្លងខ្សែអង្កត់ថ្មីទៀត។ ហើយខ្សែ DNAនីមួយៗត្រូវបានចម្លងដោយមានសម្ព័ន្ធអ៊ីដ្រូសែនស្ថិតនៅរវាងគូបាសដែលមានវត្តមានក្នុង Double Helix។ ជាលទ្ធផល DNA ថ្មីពីរខ្សែត្រូវបានបង្កើតឡើង​ ដែលមានមួយខ្សែជាខ្សែអង្កត់ដើម និងខ្សែមួយទៀតជាខ្សែអង្កត់ថ្មី។

របៀបនៃការចម្លងនៃខ្សែ DNA នេះគេឲ្យឈ្មោះថា Semiconservative ដែលជាគន្លឹះសំខាន់ក្នុងការបន្តពូជប្រកបដោយស្ថេរភាព។

លក្ខណៈសម្បត្តិសំខាន់នៃ DNA នេះគឺវាមានស្ថេរភាពខ្ពស់ ដែលអនុញ្ញាតឲ្យដើរតួជាគំរូសម្រាប់ការចម្លងនៃ DNA ថ្មីក៏ដូចជាសម្រាប់ការបកប្រែក្រមពាក់ព័ន្ធជាមួយម៉ូលេគុល RNA។ ផ្នែកមួយនៃ DNAដែលសរសេរកូដសម្រាប់ការសំយោគកោសិកានៃប្រូតេអ៊ីនជាក់លាក់មួយត្រូវបានគេហៅថា ហ្សែន (Gene)

និយមន័យ​ “ហ្សែន

ពាក្យថា​ ហ្សែន (Gene) នេះ គេតែងតែសំដៅទៅលើ លក្ខណៈមូលដ្ឋាននៃការតំណពូជ ដែលទទួលបានពី ឪពុក ម្តាយ ទៅកូន រួមមានការស្តុកទុកនូវព័ត៌មានចាំបាច់ទាក់ទងនឹង ផ្នែករូបរាង និងជីវសាស្ត្រ។

ហ្សែន​ ត្រូវបានសាងសង់ឡើងដោយផ្នែកតូចៗនៃ​ DNA​ ដែលស្ថិតនៅក្នុងចំណែកមួយនៃក្រូម៉ូសូម។​​

Keep Up to Date with the Most Important News

By pressing the Subscribe button, you confirm that you have read and are agreeing to our Privacy Policy and Terms of Use
Add a comment Add a comment

Leave a Reply

Your email address will not be published. Required fields are marked *

Previous Post

រចនាសម្ព័ន្ធនៃ DNA

Next Post

តើអ្វីទៅជាក្រូម៉ូសូម?