Dark Mode Light Mode
Dark Mode Light Mode

cell cycle (វដ្តជីវិតនៃកោសិកា​)

  • វដ្តជីវិតនៃកោសិកា (Cell Cycle) គឺជាដំណាក់កាលបន្តបន្ទាប់របស់កោសិកាពីការលូតលាស់ រហូតដល់ការចែកខ្លួននៃកោសិកា ដែលកោសិកាមួយចំនួនធ្វើការញែកខ្លួនជាប្រចាំ និងកោសិកាមួយចំនួនទៀតមិនញែកខ្លួនទាល់តែសោះ។ 
  • ដំណាក់កាលមីតូស គឺជាការផលិតកោសិកា ២ (daughter cells) ដែលមានលក្ខណៈដូចគ្នាទាំងស្រុង ចេញពីកោសិកាមេមួយ (mother cell) ។
  • Step 1: Interphase គឺជាដំណាក់កាលមួយនៃវដ្តកោសិកាដែលកោសិកាមានការលូតលាស់ បង្កើនចំនួនDNA ការចម្លងក្រម ការបកប្រែក្រម និងការត្រួតពិនិត្យឡើងវិញ។ Interphase បានបែងចែកជា ៣ដំណាក់កាលទៀតគឺ៖ G1 Phase, S Phase, និងG2 Phase។
    • G1 Phase: នៅពេលកោសិកាមួយចាប់ផ្តើមមានជីវិត ស៊ុតនឹងចាប់ផ្តើមមានការលូតលាស់ក្នុងដំណាក់កាលដំបូងបំផុត។ នៅក្នុង G1 នេះមានការរីកលូតលាស់នៅទំហំរបស់កោសិកា និងការបង្កើតសរីរៈនានា។ 
    • ចំពោះកោសិកាដែលមិនមានធ្វើការចែកខ្លួន ត្រូវបានចាកចេញនូវវដ្តជីវិតរបស់កោសិកា ហើយស្ថិតនៅក្នុងដំណាក់កាល G0។ មួយវិញទៀតកោសិកានោក្នុង G0 នេះប្រៀបបានដូចជា ឡានដែលបញ្ឆេះដំណើរការមាស៊ីនហើយ តែមិនធ្វើដំណើរទៅមុខ។ កោសិកានេះសុទ្ធតែមានជីវិត មានមុខងារ និងតួនាទីសម្រាប់ដំណើរការក្នុងសារពាង្គកាយ ប៉ុន្តែវាគ្មានការលូតលាស់ និងបន្តពូជទេ។
  • បន្ទាប់ពី G2 phase វានឹងបន្តចូល ដំណាក់កាលមីតូស (ប្រូផាស មេតាផាស អាណាផាស និង តេឡូផាស)។ ក្រោយពីមីតូស ដំណាក់កាលចុងក្រោយនោះគឺ Cytokinesis ដែលគេស្គាល់ដំណាក់កាលនេះថាជា ការបំបែកខ្លួនរបស់កោសិកាមេមួយ (Mother cell) ទៅជាកោសិកាកូន២ (Daughter cells)។
  • ហើយដំណាក់កាលទាំងនេះ នឹងកើតឡើងបន្តបន្ទាប់រហូតដោយមានលក្ខណៈវិលជុំ រៀងរាល់ ១២ម៉ោងម្តង។

Keep Up to Date with the Most Important News

By pressing the Subscribe button, you confirm that you have read and are agreeing to our Privacy Policy and Terms of Use
Add a comment Add a comment

Leave a Reply

Your email address will not be published. Required fields are marked *

Previous Post

តើអ្វីទៅជាក្រូម៉ូសូម?

Next Post

Meiosis ដំណាក់កាលមីយ៉ូស​