ការចម្លងក្រម គឺជាដំណើរការនៃការរក្សាទុកព័ត៌មាន DNA ដែលពាក់ព័ន្ធ ទៅជាភាសាអត្ថន័យរបស់ RNA។ (DNA -> RNA)
ការចម្លងក្រមមានដំណាក់កាលដូចតទៅ៖
- អង់ស៊ីមកំណត់អត្តសញ្ញាណដល់ផ្នែកដែលត្រឹមត្រូវនៃម៉ូលេគុល DNAដើម្បីរក្សាទុក (ហ្សែន)។
- ម៉ូលេគុល DNA ត្រូវបានបើកដើម្បីផ្តល់ព័ត៌មាន។ RNA polymerase ទៅបើកខ្សែម៉ូលេគុលDNAដើម្បីទាញយកទិន្នន័យ។
- RNA polymerase ចាប់ផ្តើមចម្លង DNA ទៅជា RNA។ អង់ស៊ីមសំយោគខ្សែ RNA ហើយឲ្យវាលូតលាស់។
- RNA polymerase លូតលាស់រហូតទៅដល់ Terminator (កន្ទុយ) ម៉ូលេគុល DNA បិទផ្តាច់ដើម្បីបញ្ចេញ RNA ដែលទើបតែសំយោគថ្មី។
ក្រោយពេលធ្វើចម្លងក្រមរួច យើងទទួលបានគីមី ២ បន្ថែមទៀតគឺ៖
- 5’ cap: មាន កានីន 3ផូស្វាត (Guanine triphosphate) ទៅភ្ជាប់នៅក្បាល 5’
- poly-A tail: កន្ទុយវែងនៃ បាសអាដេនីន (Adenine bases) នៅចុង3’
ឯកតាចម្លងក្រមនេះបានសាងសង់ឡើងដោយ 3លំដាប់
- Promoter (ក្បាល) ជាអ្នកចាប់ផ្តើម និងគ្រប់គ្រងទៅលើការចម្លងក្រម។
- Gene ព័ត៌មានហ្សេនេទិច ដែលរក្សាទុកជាគូបាស
- Terminator (កន្ទុយ) ជាអ្នកបញ្ចប់ការចម្លងក្រម។