Dark Mode Light Mode
Dark Mode Light Mode

តើ Mutagen កកើតមកពីណា?​ (ភាគ​ ១​)

ផ្នែកខាងក្រោមនេះបានគ្របដណ្តប់ ពីរប្រភេទធំនៃ mutagens: ដែលបណ្តាលឱ្យមានការខូចខាត DNA ខុសៗគ្នា

  • ផ្នែកគីមី 
  • និងផ្នែកវិទ្យុសកម្ម។

I. Mutagens​ បណ្តាលមកពីលក្ខណៈគីមី

ជាទូទៅ Mutagenic សារធាតុគីមីមាន​ ៤ប្រភេទគឺ៖

  1. BASE ANALOGS (បាស អាណាឡូក)

Base Analogs (បាស អាណាឡូក) គឺជាសារធាតុគីមីដែលមានរចនាសម្ព័ន្ធ ដូចគ្នាឬស្រដៀងទៅនឹងបាសទូទៅនៅក្នុង DNA។ កាលណាវត្ថុពីរមានលក្ខណៈដូចគ្នា គេឲ្យឈ្មោះថា analogous។​​ ដូចនេះ Base analogs គឺដូចឬស្រដៀងទៅនឹងបាសទូទៅធម្មតា ឬយើងអាចហៅវាបានថា ជាបាសដែលធ្វើត្រាប់តាម។


Base analogs អាចត្រូវបានបញ្ចូលទៅក្នុង DNA កំឡុងពេលចម្លង (replication) ដោយសារតែ ភាពស្រដៀងគ្នានៃរចនាសម្ព័ន្ធរបស់វាទៅនឹងបាសធម្មតា។ បាសអាណាឡូកមួយហៅថា 5-bromouracil គឺស្ទើរតែ ដូចគ្នាបេះបិទទៅនឹងបាស thymine។ ជាញឹកញាប់ 5-bromouracil (ត្រូវបានគេស្គាល់ផងដែរថាជា 5BU), ដែលត្រូវបានបង្ហាញក្នុងរូបភាពខាងក្រោម ត្រូវបានដាក់បញ្ចូលជាការជំនួស សម្រាប់ thymine ដូច្នេះវាត្រូវបានផ្គូផ្គងជាមួយ adenine ។ បញ្ហាកើតឡើងនៅពេលដែល DNA ចម្លងម្តងទៀតជាមួយ 5-bromouracil ជាផ្នែកមួយនៃខ្សែគំរូ 5BU ត្រូវបានច្រឡំថាជា cytosine និងត្រូវបានផ្គូផ្គងមិនត្រឹមត្រូវជាមួយ guanine។ 

ព្រឹត្តិការណ៍ទាំងនេះមើលទៅដូចជា៖ 5-bromouracil ត្រូវបានដាក់បញ្ចូលជាកន្លែង thymineពីមុន ដូច្នេះ T-A ក្លាយជា 5BU-A ។ បន្ទាប់ពីចម្លងបានមួយជុំ យើងទទួលបានគូ 5BU-G ដោយសាតែ 5BU ងាយនឹងមានការផ្លាស់ប្តូរគីមី ធ្វើត្រាប់តាម cytosine ដែលជាបាសធម្មតាសម្រាប់ផ្គូផ្គងជាមួយ guanine។ បន្ទាប់ពីការចម្លងជុំទីពីរ គូនេះក៏បានក្លាយទៅជា C-G ព្រោះ 5BU មិនត្រូវបានរកឃើញនៅក្នុង DNA ទូទៅទេ។ ដូច្នេះ គូ A-T ក៏បានក្លាយទៅជា​គូ C-G។ 

Keep Up to Date with the Most Important News

By pressing the Subscribe button, you confirm that you have read and are agreeing to our Privacy Policy and Terms of Use
View Comments (2) View Comments (2)

Leave a Reply

Your email address will not be published. Required fields are marked *

Previous Post

តើជម្ងឺមហារីកបង្កមកពីអ្វី?

Next Post

តើ Mutagen កកើតមកពីណា?​ (ភាគ​ ២​)