ទ្រីសូមី ទី13 ដែលត្រូវបានគេស្គាល់ថាជារោគសញ្ញា Patau Syndrome អាចកើតឡើង ក្នុងចំណោម 1នាក់ ក្នុង 10,000នាក់ រហូតដល់ 1នាក់ ក្នុង 15,000នាក់ ក្នុងកំណើតទារក។
អំប្រ៊ីយ៉ុងជាច្រើនដែលមានស្ថានភាពនេះនាំឲ្យរលូតកូននៅដំណាក់កាលដំបូង។ ទារកដែលកើតមកជាមួយ ទ្រីសូមីទី13 មានអាយុខ្លីណាស់ ភាគច្រើនស្លាប់មុនអាយុ 12 ខែ។
ទោះយ៉ាងណាក៏ដោយ អ្នកខ្លះអាចរស់បានរហូតដល់អាយុ 2 ឬ 3 ឆ្នាំ។ កម្រណាស់ដែលកុមារមានជំងឺ ទ្រីសូមីទី13 អាចរស់រានមានជីវិតលើសពីអាយុ 5 ឆ្នាំ។ ទារកដែលមានជំងឺ ទ្រីសូមីទី13 មានពិការភាពខួរក្បាលធ្ងន់ធ្ងរបំផុត។
លើសពីនេះទៅទៀត ភាពមិនប្រក្រតីនៃភ្នែក បបូរមាត់ឆែប ក្រអូមមាត់ឆែប ពិការបេះដូង និង polydactyly (លើសម្រាមដៃ និងម្រាមជើង) គឺជារឿងធម្មតាក្នុងចំណោមទារ កដែលលើសក្រូម៉ូសូមទី13។ ដូចទ្រីសូមីផ្សេងទៀត ហានិភ័យនៃការមានកូនជាមួយ trisomy 13 អាចកើនឡើងតាមអាយុរបស់ម្តាយ។