Aneuploidy កើតឡើងនៅពេលដែលសារពាង្គកាយមានក្រូម៉ូសូមលើស ឬបាត់ក្រូម៉ូសូម ដូច្នេះចំនួនសរុបនៃក្រូម៉ូសូមមិនជាក់លាក់ទេថាវាស្មើនឹង ពហុគុណនៃចំនួន haploid (n)។ Aneuploidy គឺជាប្រភេទទូទៅបំផុតនៃភាពមិនប្រក្រតីរបស់ក្រូម៉ូសូម។
4 ប្រភេទផ្សេងៗគ្នានៃ aneuploidy កើតឡើងនៅក្នុងមនុស្ស:
- Nullisomy: នៅពេលដែលក្រូម៉ូសូមបាត់ទាំងស្រុង។ អំប្រ៊ីយ៉ុងដែលមាន nullisomic មិនអាចរស់រហូតដល់កើតទេ។
- Monosomy: នៅពេលដែលក្រូម៉ូសូមមួយខ្វះលក្ខណៈ homolog។
- Trisomy: នៅពេលដែលមានច្បាប់ចម្លងលើសក្រូម៉ូសូមមួយ។
- Tetrasomy: នៅពេលដែលមានក្រូម៉ូសូមសរុបចំនួនបួន។ Tetrasomy គឺកម្រណាស់។
យ៉ាងណាមិញ aneuploidies នៃ autosomes ផ្សេងៗគ្នាជាច្រើន (ក្រូម៉ូសូមទី 13, 18 និង 21) ត្រូវបានរកឃើញនៅក្នុងទារកទើបនឹងកើត។
Trisomies គឺជាភាពមិនប្រក្រតីនៃក្រូម៉ូសូមរបស់មនុស្សដែលមានលក្ខណៈទូទៅបំផុត។ ាAutosomal trisomy ដែលទូទៅបំផុតត្រូវបានរកឃើញនៅក្នុងទារកមានដូចជា ជម្ងឺ Down Symdrome ឬ trisomyទី 21 ។ Trisomy ផ្សេងទៀត រួមមាន trisomy ទី18 (Edward syndrome) និង trisomy ទី13 ( Patau syndrome)។ Trisomy ទាំងអស់នេះជាធម្មតាកើតឡើងពី nondisjunction ក្នុងអំឡុងពេលធ្វើមីយ៉ូស meiosis។ Trisomy នៃក្រូម៉ូសូមអូតូសូមក្រៅពី 21, 18, និង 13 តែងតែនាំឱ្យរលូតកូន ដូច្នេះមិនត្រូវបានរកឃើញនៅក្នុងទារក ឬកុមារឡើយ។
