- វដ្តជីវិតនៃកោសិកា (Cell Cycle) គឺជាដំណាក់កាលបន្តបន្ទាប់របស់កោសិកាពីការលូតលាស់ រហូតដល់ការចែកខ្លួននៃកោសិកា ដែលកោសិកាមួយចំនួនធ្វើការញែកខ្លួនជាប្រចាំ និងកោសិកាមួយចំនួនទៀតមិនញែកខ្លួនទាល់តែសោះ។
- ដំណាក់កាលមីតូស គឺជាការផលិតកោសិកា ២ (daughter cells) ដែលមានលក្ខណៈដូចគ្នាទាំងស្រុង ចេញពីកោសិកាមេមួយ (mother cell) ។
- Step 1: Interphase គឺជាដំណាក់កាលមួយនៃវដ្តកោសិកាដែលកោសិកាមានការលូតលាស់ បង្កើនចំនួនDNA ការចម្លងក្រម ការបកប្រែក្រម និងការត្រួតពិនិត្យឡើងវិញ។ Interphase បានបែងចែកជា ៣ដំណាក់កាលទៀតគឺ៖ G1 Phase, S Phase, និងG2 Phase។
- G1 Phase: នៅពេលកោសិកាមួយចាប់ផ្តើមមានជីវិត ស៊ុតនឹងចាប់ផ្តើមមានការលូតលាស់ក្នុងដំណាក់កាលដំបូងបំផុត។ នៅក្នុង G1 នេះមានការរីកលូតលាស់នៅទំហំរបស់កោសិកា និងការបង្កើតសរីរៈនានា។
- ចំពោះកោសិកាដែលមិនមានធ្វើការចែកខ្លួន ត្រូវបានចាកចេញនូវវដ្តជីវិតរបស់កោសិកា ហើយស្ថិតនៅក្នុងដំណាក់កាល G0។ មួយវិញទៀតកោសិកានោក្នុង G0 នេះប្រៀបបានដូចជា ឡានដែលបញ្ឆេះដំណើរការមាស៊ីនហើយ តែមិនធ្វើដំណើរទៅមុខ។ កោសិកានេះសុទ្ធតែមានជីវិត មានមុខងារ និងតួនាទីសម្រាប់ដំណើរការក្នុងសារពាង្គកាយ ប៉ុន្តែវាគ្មានការលូតលាស់ និងបន្តពូជទេ។
- បន្ទាប់ពី G2 phase វានឹងបន្តចូល ដំណាក់កាលមីតូស (ប្រូផាស មេតាផាស អាណាផាស និង តេឡូផាស)។ ក្រោយពីមីតូស ដំណាក់កាលចុងក្រោយនោះគឺ Cytokinesis ដែលគេស្គាល់ដំណាក់កាលនេះថាជា ការបំបែកខ្លួនរបស់កោសិកាមេមួយ (Mother cell) ទៅជាកោសិកាកូន២ (Daughter cells)។
- ហើយដំណាក់កាលទាំងនេះ នឹងកើតឡើងបន្តបន្ទាប់រហូតដោយមានលក្ខណៈវិលជុំ រៀងរាល់ ១២ម៉ោងម្តង។