- មីយ៉ូស (Meiosis) គឺជាការចែកខ្លួនកោសិកាដោយបន្ថយនូវចំនួនក្រូម៉ូសូម ដើម្បីត្រៀមលក្ខណៈសម្រាប់ការបន្តពូជដោយភេទដែលមាន ២ដំណាក់កាលគឺ៖
- មីយ៉ូស១
- និងមីយ៉ូស២។
- ការធ្វើមីយ៉ូស បានកែប្រែកោសិកា Diploid (2n) ឲ្យទៅជាកោសិកា Haploid (n)។ ហេតុនេះហើយកោសិកា (ស៊្ពែម៉ាតូសូអ៊ីត និងស៊ុត) ដែលទទួលបានពីមីយ៉ូស សុទ្ធតែមានក្រូម៉ូសូមចំនួន ២៣។ ទោះបីជាដំណាក់កាលក្នុងការធ្វើមីតូស និងមីយ៉ូសដូចគ្នាមែន ប៉ុន្តែលទ្ធផលដែលយើងទទួលបានគឺខុសគ្នា ដោយមីតូសផលិតបានកោសិកា២ ឯមីយ៉ូសផលិតបានកោសិកា៤ដែលមានផ្ទុកទុកពត៌មាន DNA ពាក់កណ្តាលនៃកោសិកាមេ។
- លើសពីនេះទៀតជាមួយនឹងមីយ៉ូស ក្រូម៉ូសូមដូចគ្នាឆ្លងកាត់ការផ្លាស់ប្តូរស្មុគស្មាញនៃផ្នែកនៃ DNA ហៅថា Recombination ។ Recombination គឺជាទិដ្ឋភាពដ៏សំខាន់បំផុតក្នុងការធ្វើមីយ៉ូស (meiosis) ហើយអាចនឹងនាំឲ្យមានការប្រែប្រួលហ្សែនរបស់បុគ្គលម្នាក់ៗក្នុងការបន្តពូជដោយភេទដែលមានលក្ខណៈប្លែកពីគេ។
- ការធ្វើមីយ៉ូសនៅក្នុងខ្លួនមនុស្ស និងសត្វគឺជាការបន្តពូជដោយភេទដែលផលិតកោសិកាមួយមានឈ្មោះថា កាម៉ែត (Gametes)។ កាម៉ែត (Gametes) នេះដែរគឺយើងទទួលបានពី ស្ព៉ែម៉ាតូសូអ៊ីត (Sperm) ឬស៊ុត (Eggs)។
- ស្ព៉ែម៉ាតូសូអ៊ីត ត្រូវបានផលិតដោយភេទប្រុស ឬឈ្មោល។
- ស៊ុត ត្រូវបានផលិតដោយភេទស្រី ឬញី។
- នៅពេលមានស្ថានភាពសមប្រកបមួយ ស្ព៉ែម៉ាតូសូអ៊ីតនិងស៊ុតបានរួបរួមគ្នាដើម្បីបង្កើតសារពាង្គកាយថ្មីមួយ ដែលគេឲ្យឈ្មោះថា ស៊ីហ្កូត (Zygote).