ប្រព្រិត្តទៅនៅក្នុងទីតាំងនៅក្នុង ស៊ីតូផ្លាស (Cytoplasm) នៃកោសិកា
បំណកប្រែក្រម ដំណើរការជាដំណាក់កាលបន្តបន្ទាប់ដូចជា៖
- 1. Initiation: រីបូសូមប្រមូលផ្តុំនៅជំវិញ mRNA ជិតក្បាល 5’ ហើយចាប់ផ្តើមបំណកប្រែក្រម នៅទីតាំងកូដុង AUG (Codon AUG)
- 2. Elongation: tRNA ផ្គតផ្គង់អាមីណូអាស៊ីតតាមបញ្ជាកូដុង រួចរីបូសូមធ្វើកាតាលីសជម្រុញការបង្កើតសម្ព័ន្ធរវាងអាមីណូ អាស៊ីតដើម្បីបង្កើតច្រវ៉ាក់ប៉ូលីប៉ិបទីត (polypeptide chain)
- 3. Termination: រីបូសូមបន្តផ្គត់ផ្គង់ខ្សែច្រវ៉ាក់ប៉ូលីប៉ិបទីត (Polypeptide chain) រហូតទៅដល់កូដុង។ ប្រូតេអ៊ីន នឹងស្គាល់កូដុងបញ្ចប់ ហើយបញ្ចេញច្រវ៉ាក់ប៉ូលីប៉ិបទីត (Polypeptide chain)។
កោសិកាជាញឹកញាប់កែសម្រួលប្រូតេអ៊ីនបន្ទាប់ពីការបកប្រែក្រម និងអាចបន្ថែមក្រុមគីមីផ្សេងៗ (ដូចជាក្រុមផូស្វ័រ) ឬលោហៈ (ដូចជាជាតិដែក)។ នៅក្នុងដំណើរការស្រដៀងទៅនឹង ក្រោយបំណកប្រែក្រមនៃ mRNA ហើយប្រូតេអ៊ីនក៏អាចត្រូវបានកាត់ផ្តាច់ និងភ្ជាប់វិញផងដែរ។
ការកែប្រែប្រូតេអ៊ីនមួយចំនួនបណ្តាលឱ្យមានការបត់ បង្វិល និងបែរ ពីធម្មជាតិ ប៉ុន្តែពេលខ្លះប្រូតេអ៊ីនត្រូវការជំនួយបង្កើតរចនាសម្ព័ន្ធត្រឹមត្រូវរបស់វា។ នោះហើយជាតួនាទីរបស់ chaperones។
Chaperones គឺជាម៉ូលេគុលដែលជួយបត់បែនប្រូតេអ៊ីនឲ្យមានទម្រង់ត្រឹមត្រូវដើម្បីឲ្យក្រុមរ៉ាឌីកាល់(radical) បង្កើតសម្ព័ន្ធគីមី។
រចនាសម្ព័ន្ធរបស់ប្រូតេអ៊ីនមាន បួនគឺ៖
- រចនាសម្ព័ន្ធទី ១ Primary structure
- រចនាសម្ព័ន្ធទី ២ Secondary structure
- រចនាសម្ព័ន្ធទី ៣ Tertiary structure
- រចនាសម្ព័ន្ធទី ៤ Quaternary structure